សម្ដេច ស ខេង ព្រមានដល់ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ និងមន្ដ្រីក្រោមឱវាទ ក្រោយពី ខ្វះការយកចិត្តទុកដាក់ ទៅលើការងារ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗ នេះ បានព្រមានយ៉ាងខ្លាំងៗ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងព្រមាន មន្ដ្រីក្រោម ឱវាទផងដែរ ក្រោយពីខ្វះការយកចិត្តទុកដាក់ ទៅការងារ។
យោងតាមសេចក្ដីប្រកាស ស្ដីពី ការអនុវត្តវិន័យមន្ដ្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះថា សម្ដេចក្រឡាហោម ស ខេង បានព្រមាននៅមន្ដ្រីទាំងនោះ រួមមាន ៖
-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ទោ អ៊ុក កុសល អត្តលេខ ០៣៥៥២ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុ ខ្វះការយក ចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ។
-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល អត្តលេខ ០៣៣៥៦ ស្នងការរង ទទួលផែនការងារនគរបាល ប្រឆាំងបទល្មើសសេដ្ឋ កិច្ច នៃស្នងការដ្ឋាននគរបាល ខេត្ត កំពង់ធំ មូលហេតុ ធ្វេសប្រហែលក្នុងការអនុវត្តភារកិច្ច របស់ខ្លួន។
-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី ទិត សំណាង អត្តលេខ០៩១៤៧ ស្នងការរងទទួល ផែន ការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ មូលហេតុ ធ្វេសប្រហែលក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន អត្តលេខ៤២៩១១ ស្នងការរងទទួល ផែន ការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ មូលហេតុ ធ្វេសប្រហែល ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
-ព្រមានលើកទី១ ចំពោះវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ ០៣៨៧៤ នាយការិយាល័យនគរ បាលនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុ ធ្វេសប្រហែល ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
សូមរំលឹកថា លោក ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំណែនាំ ស្តីពី ការពង្រឹងរបៀបរបបការងារដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៕