អង្គការសម្ព័ន្ធមិត្តសត្វព្រៃអំពាវនាវទៅឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ព្រោះក្នុងកំឡុងពេលល្បាតកាលពីថ្មីៗនេះ មន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតស្រែអំបិលបានធ្វើការដកហូតសត្វស្វារស់ចំនួន ០៧ក្បាល អណ្តើកចំនួន ១៦ក្បាល និងសត្វបក្សីចំនួន ០១ក្បាល រួមទាំងសាច់សត្វស្វាទម្ងន់ ០២គីឡូក្រាមផងដែរ។ 

សត្វទាំងនេះទំនងនឹងត្រូវបញ្ជូនទៅកាន់ភោជនីយដ្ឋានណាមួយជាលក្ខណៈនៃការធ្វើពាណិជ្ជកម្ម រឺការលក់ជាសត្វចិញ្ចឹមដោយខុសច្បាប់។ ដូចដែលយើងបានដឹងហើយពីការផ្ទុះនៃមេរោគ កូវីដ-១៩ ដែលត្រូវបានគេជឿថាវាមានប្រភពមកពីទីផ្សារលក់សត្វព្រៃមួយកន្លែង ដូច្នេះការបរិភោគសត្វព្រៃគឺជាការគំរាមកំហែងដោយផ្ទាល់មួយទៅដល់សុខភាពសាធារណៈ។ការជួញដូរសត្វព្រៃខុសច្បាប់គឺជាការជម្រុញអោយមានការរីករាលដាលនៃមេរោគដែលអាចចម្លងពីសត្វមកមនុស្ស សូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃដើម្បីបញ្ឈប់ការរីករាលដាលនៃជម្ងឺទៅថ្ងៃអនាគត៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ