ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានដល់ក្រុមហ៊ុន សាងសង់ផ្លូវ ថ្នូរ បើសាងសង់ផ្លូវថ្នូរ មិនស្របតាមស្ដង់ដារលក្ខណៈ បច្ចេកទេស នឹងដាក់ឈ្មោះក្នុងបញ្ជីខ្មៅ កុំឲ្យដាក់ដេញថ្លៃ សាងសង់ផ្លូវថ្នូរ ផ្សេងៗទៀត។យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានរំលឹកថា ក្រសួងមិនអនុញ្ញាតឲ្យមានការចាក់ស្តើងស៊ីក្រាស់ ឬ ចាក់ក្រាស់ស៊ីស្តើងទៀតទេ។លោក មានប្រសាសន៍ថា «ក្រុមហ៊ុនសាងសង់ណា ដែលរកឃើញថា ធ្វើផ្លូវមិនស្របតាមស្តង់ ដារលក្ខណៈបច្ចេកទេស នឹងទទួលពិន័យ និងព្រមាន ឬដាក់ឈ្មោះក្នុងបញ្ជីខ្មៅ»៕ E B

ទស្សនាប្រសាសន៍លោក ស៊ុន ចាន់ថុល ខាងក្រោមនេះ៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ