ពិធីបើកអណ្តើកនៅស្រះស្រង់ ខេត្តសៀមរាប នៅសៀលថ្ងៃម្សិលមិញ ដោយនៅខាងក្នុងយើងពុំទាន់បានដឹងថាមានអ្វីនោះទេ ឬក៏របស់អស់ទាំងនោះពុកផុយដោយសារអាយុកាលរបស់ពេលវេលាក៏មិនដឹងទេ រងចាំការបកស្រាយពីអាជ្ញាធរជាតិអប្សរា។ តែបើតាមការបញ្ជាក់ពីអ្នកវិទូបុរាណវិទ្យា បានបញ្ជាក់ថា ភស្តុតាងដែលរកឃើញអណ្ដើកនៅកន្លែងផ្សេង រកឃើញមានត្បូងមានតំលៃ សន្លឹកមាស ខ្សែសំរិទ្ធ ឬក្រណាត់រុំ និងគ្រាប់ធញ្ញជាតិជាដើម សម្រាប់ការបញ្ចុះប្រាសាទ។សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះ ឃើញចម្លាក់ថ្មសត្វអណ្តើកនៅក្នុងកំណាយស្រាវជ្រាវ។សូមរំលឹកថា កាលពីពេលកន្លងទៅ ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរាបានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ