ក្រោយពីមានការអំពាវនាវពីភាគគីពាក់ព័​ន្ធ អោយរក្សាគម្លាតដើម្បីទប់ស្តាកហានិភ័យពីការរាតត្បាតជំងឺកូវីដ១៩ ពេលនេះប្រជាពលរដ្ឋដែលមកបើកប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអនបាននាំគ្នា ឈរ ដោយរក្សារគម្លាតពីគ្នា តាមអ្វីដែលក្រសួងសុខភិបាល រួមទាំងក្រសួងសាធារណការបានអំពាវនាវ ធ្វើអោយមានការគាំទ្រ និងសរសើរពេញបណ្តាញសង្គមហ្វេសបុក។សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ បានផ្លាស់ប្តូរម៉ោងធ្វើការ ទៅ០៩:០០ ព្រឹក ដល់ម៉ោង ០៨:០០យប់ ដោយយោងការផ្លាស់ប្តូរគោលការណ៍ផ្សារទំនើបអ៊ីអន១។ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្តផ្សារទំនើបអ៊ីអន២ គឺធ្វើការងារធម្មតាចពីម៉ោង០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់ ។ មណ្ឌលទាំងពីរនេះ បន្តការផ្តល់សេវាជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យទន្ទឹមនឹងនេះដែរ ក្រសួងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ក្នុងការរក្សាគំលាត គោលការណ៍អនាម័យ និងពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ ពេលមកទទួលសេវាប្រឡង ប្តូរ និងពន្យាបណ្ណបើកបរ នៅអ៊ីអនទី១ និងទី២៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ