តាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ដំណើរការនៃ អនុវត្តការរិតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក តាមអនុក្រិត លេខ៣៩ ប្រព្រឹត្តទៅ ដោយរលូន ពុំមានបាតុភាពអ្វីគួរឲ្យកត់សំគាល់នោះទេ។ គិតចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង៤រសៀល កម្លាំងនគរបាលជាតិទូទាំងប្រទេសបានរក ឃើញយាន្តយន្តល្មើសចំនួន២.៦៥៨គ្រឿង។ ក្នុងនោះម៉ូតូមានចំនួន២.១៩៨គ្រឿង ភាគច្រើនជាអ្នកល្មើសមិនពាក់មួកសុវត្ថិភាព១៩១០ករណី គ្មានកញ្ចក់ ១៦៥គ្រឿង។ សមត្ថកិច្ចក៏បានធ្វើការពិន័យរថយន្តចំនួន៤៦០គ្រឿង រថយន្ត ធុនស្រាលចំនួន៣៩៤ និងធ្ងន់ចំនួន៦៦គ្រឿង ភាគច្រើននៃបទល្មើសគឺអត់ ពាក់ខ្សែក្រវ៉ាត់ រហូតដល់២៦៣គ្រឿង និងលើសល្មើសល្បឿន៥៥គ្រឿង៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ