តារាចម្រៀង ហេង ពិទូ បានសរសេរCaptionនៅលេីផេកហ្វេសបុកផ្លូវការរបស់ថា៖គេមេីលងាយយេីង យេីងក៏ទទួលគេជេយេីង យេីងក៏ទទួល ព្រោះយេីងគ្មានតំលែតាំងពីដេីម ... ខ្ញុំក្លាយទៅជាមនុស្សគ មនុស្សមិនដឹងខ្យល់ ព្រោះតែសង្គមមួយនេះ អរគុណសំរាប់ការមេីលងាយ។
ការសរសេររបស់លោកគឺ ជាការដាក់ Caption បន្ថែមពីការស៊ែរចេញពីផេកមួយដែលមានឈ្មោះ The Joker ហេីយThe Joker បានបង្ហោះរូបអមនឹងខ្លឹមសារថា ៖សិល្បៈស្រុកខ្មែរ សិល្បៈឡប់ឡែ សិល្បៈលក់ឡេរ សិល្បៈលក់ Online សិល្បៈជេរគ្នា សិល្បៈហែកកេរ្តិ៍ សិល្បៈលក់ដីឡូ សិល្បៈចម្លង សិល្បៈ Copy . . . ពួកនេះមិនពូកែសម្ដែងក្នុងសិល្បៈតែពូកែសម្ដែងពូកែឆ្កួតក្នុងសង្គម ៕