ចៃកា ផ្តល់ប្រាក់៣.២៣លានដុល្លារ ដើម្បីអភិវឌ្ឍន៍ធនធាន មនុស្សកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ទៅសិក្សានៅជប៉ុន
4 ឆ្នាំ មុន
តាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា ចៃកា បានឈានដល់ការចុះ ហត្ថ លេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់គម្រោងអាហារូប ករណ៍ ដើម្បីអភិវឌ្ឍធនធានមនុស្ស ដែលមានទឹកប្រាក់សរុបប្រមាណ ៣.២៣លានដុល្លាអាមេរិក។ តាមចៃកា គម្រោងនេះនឹងជួយដោះស្រាយ បញ្ហាប្រឈមក្នុងការអភិវឌ្ឍធន ធានមនុស្សនៅកម្ពុជា ដោយគាំទ្រមន្ត្រីរាជរដ្ឋា ភិបាលវ័យក្មេង ដែលរំពឹងថា នឹងក្លាយជាមេដឹកនាំពេលអនាគត ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិត ឬបណ្ឌិត ពីគ្រឹះ ស្ថានឧត្តមសិក្សានៅប្រទេសជប៉ុន៕