សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជា បានសម្រេចទិញម៉ាស់ចំនួន ៣លានបន្ថែមទៀត ដើម្បីធ្វើការផ្គត់ផ្គង់នៅកម្ពុជា ។ សម្តេតេជោ ថ្លែងបែបនេះគឺនៅក្នុង សន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភានៅព្រឹកថ្ងៃទី៣០ ខែមីនានេះ ។ សម្តេច តេជោ បញ្ជាក់ថា ថវិការដែលត្រូវចំណាយពីការទិញម៉ាស់នេះ គឺយកមកពីថវិការរបស់សប្បុរសជន ដែលបានបរិច្ចាកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា  ។បន្ថែមពីនេះ សម្តេចតេជោ បញ្ជាក់ថា ម៉ាស់ដែលបញ្ជាទិញចំនួន៣លាននេះ គឺត្រូវផ្គត់ផ្គង់ក្នុងតំរូវការក្រុមគ្រូពេទ្យ ហើយសល់ពីនេះ គឺត្រូវតែចែកជូនដល់ប្រជាជនកម្ពុជាផងដែរ។

សម្តេចតេជោ បញ្ជាក់ថា ថវិការ ដែលបានមកពីការបរិច្ចាករបស់សប្បុរសជន រហូតមកទល់ពេលនេះ មានប្រមាណ ១០លានដុល្លារ ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ