សម្តេចក្រឡាហោម ស ខេង ថ្លែងអំណរគុណដល់មន្ត្រីរាជការស៊ីវិល រួមទាំងមន្ត្រីនគរបាលជាតិ ដែលបានបរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួ​ន ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ការថ្លែងរបស់សម្តេចនេះ គឺធ្វើឡើងក្នុងពិធី ប្រគល់រថយន្ដជូនស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចបន្ថែមថា មានអ្នកខ្លះ បានបរិច្ចាក ៣០ភាគរយ អ្នកខ្លះ៥០ភាគរយ អ្នកខ្លះទៀត ៧០ភាគរយ ឬក៏១០០ភាគរយ ចំនួន៥ទៅ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩  ។ ទឹកចិត្តនេះសម្តែងឲ្យឃើញសាមគ្គីភាពរបស់មន្ត្រីយើង ។ ជាមួយគ្នានេះសម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចូលរួមបរិច្ចាកទាំងថវិការ រួមទាំងសម្ភារៈ ដល់ជូនរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕

ដោយ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ