ស្របពេលដែលលោក កឹម សុខា បានអញ្ចើញអុជធូបគោរពវិញ្ញាណក្ខន្ធ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅគេហដ្ឋានសម្តេចតេជោក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ ធ្វើអោយមហាជន មានការសារទរ និងពេញចិត្តជាខ្លាំងទៅហ្នឹងសកម្មភាពរបស់សម្តេចតេជោ និងលោក កឹម សុខា ។ ក្នុងនោះផងដែរ អ្វីដែលគួរអោយកត់សម្គាល់ គឺ ការសន្ទនាផ្ទាល់ រវាងសម្តេចតេជោ និងលោក កឹម សុខា មានរយះពេលជិត១ម៉ោង។ រូបភាពជាច្រើនសន្លឹកត្រូវបានចែកចាយ និងកិច្ចសន្ទនានោះ តាមបណ្តាញសង្គម តែគេពុំបានដឹងពីខ្លឹមសារលំអិតនៃកិច្ចសន្ទនារវាងសម្តេចតេជោ ជាមួយលោក កឹម សុខាទេ។ ទោះបីជាយ៉ាងណាមហាជន បានសំដែងក្តីពេញចិត្តជាខ្លាំង ចំពោះឥរិយាបថរបស់សម្តេច និងលោក កឹម សុខា និងសង្ឍឹមថា ស្ថានភាពនយោបានកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ។ សូមបញ្ជាក់ថា ជំនួបរវាងសម្តេចតេជោ និងលោកកឹម សុខា ត្រូវបានខកខានធ្វើឡើងជិត៤ឆ្នាំទៅហើយ បន្ទាប់ពីលោក កឹម សុខាត្រូវបានជាប់ឃុំខ្លួននៅពន្ធធនាគារ៕ ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ