ថ្ងៃនេះគឺជាខួបគម្រប់ ៥ឆ្នាំ ថ្ងៃទី៣ មិថុនា ២០១៥ -៣ មិថុនា ២០២០ នៃការទទួលបាននូវព្រះគោរមងារកិត្តិយស ជា "ព្រះស្រីលោកធម្មិករាជ" នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្ររាជាណាចក្រកម្ពុជា

 

ព្រះស្រីលោកធម្មិករាជជាព្រះរាជបរមងារ ថ្នាក់ខ្ពស់បំផុតក្នុងវិស័យពុទ្ធសាសនា ដែលព្រះបរមងារនេះ មានន័យថា «ព្រះរាជាមានគុណធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ជាគំរូក្នុងការប្រតិបត្តិ និង ផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលោក» ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នាវេលាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ ។

ក្នុងនាមថ្នាក់ដឹកនាំនៃអង្គការព្រះពុទ្ធសាសនាកំពូលទាំង ៤១ប្រទេស និងព្រះពុទ្ធសាសនិកទាំង៥១០លាននាក់ នៅលើពិភពលោកទាំងមូល ដើម្បីជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ នៃព្រះមហាករុណាទិគុណដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះរាជហឫទ័យទុកដាក់ក្នុងព្រះរាជសទ្ធាដ៏ប្រសើរដ៏ខ្ពង់ខ្ពស់ក្រៃលែង លើកតម្កើងព្រះពុទ្ធសាសនា ដរាបបានក្លាយជា ព្រះនិមិត្តរូបដ៏ល្អបរិសុទ្ធឧត្តុងឧត្តម នៃពុទ្ធសាសនិកទាំងអស់នៅលោក នាសម័យបច្ចុប្បន្ននេះ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ