លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក ផ្ញើសារថ្វាយព្រះមហាក្សត្រកម្ពុជា៖ យើងនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព ដើម្បីប្រជាជនកម្ពុជា
4 ឆ្នាំ មុន
ភ្នំពេញ ៖ លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព ដើម្បីប្រជាជនកម្ពុជា។
លោក ដូណាល់ ត្រាំ បានលើកឡើងបែបនេះ ក្នុងសារមួយផ្ញើថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីចូលរួមអបអរសាទរចំពោះ ខួបលើកទី៦៧ឆ្នាំ នៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា។
ក្នុងសារលិខិតរបស់ខ្លួន លោក ត្រាំ បានលើកឡើងថា «យើងនៅតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព ដើម្បីប្រជាជនកម្ពុជា។ ខ្ញុំសូមថ្វាយព្រះពរជូនចំពោះ ព្រះករុណា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជាទាំងអស់ សូមឱ្យមានសុខភាពល្អ បរិបូរណ៍ នាពេលអនាគត»៕EB