រដ្ឋបាលរាជធានីភ្នំពេញ កែប្រព័ន្ធចរាចរណ៍ផ្លូវប្រសព្វរវាងមហាវិថីសម្ដេច ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទដែលបង្ករការកកស្ទះជារៀងរាល់ថ្ងៃ
នា។ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការកែប្រព័ន្ធចរាចរណ៍ផ្លូវប្រសព្វរវាងមហាវិថីសម្ដេច ហ៊ុន សែន ( ផ្លូវ60m ) និងមហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ( ផ្លូវ271 ) ដែលមានការកកស្ទះជារៀងរាល់ថ្ងៃនៅចំនុចច្រមុះជ្រូកក្បាលថ្នល់ កុំឱ្យមានការកកស្ទះចរាចរណ៍នៅចំនុចប្រសព្វមហាវិថីទាំងបីនេះ។
 រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចកែប្រព័ន្ធចរាចរណ៍ត្រង់ចំនុចនោះ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដូចជាការបំពេញការងារ ការប្រកបរបររកស៊ី ការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងការធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ