រូបភាពដែលបានចែកចាយតាមបណ្តាញសង្គមនារាត្រីនេះត្រង់ចំនុចគល់ស្ពានអ្នកលឿង បានបង្ហាញពីចំនួនប្រជាពលរដ្ឋកំពុងសម្រុកឆ្លងកាត់ស្ពានអ្នកលឿងយ៉ាចច្រើន។ គិតត្រឹមម៉ោង ៨ យប់ថ្ងៃទី១០ ខែមេសានេះ ប្រជាពលរដ្ឋជាច្រើន កំពុងនៅតវ៉ាជាមួយសមត្ថកិច្ច ដែលនៅចំណុចគល់ស្ពានត្សឹះបាស្សា អ្នកលឿង ដែលជាព្រំប្រទល់ឆ្លងពីខេត្តកណ្ដាល ចូលមកខេត្តព្រៃវែង។ ទោះសមត្ថកិច្ចព្យាយាមពន្យល់នូវចំណាត់ការនេះ ក៏ពួកគេមិនព្រមបកក្រោយឡើយ។ ទោះបីជាយ៉ាងណាគេពុំទាន់បានដឹងថា តើប្រជាពលរដ្ឋទាំងនោះ គឺជាអ្នកដែលត្រឡប់ពីភ្នំពេញ ឆ្ពោះទៅស្រុកកំណើតទាំងអស់ឬយ៉ាងណានោះទេ។PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ