ភ្នំពេញ ៖ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការបើកប្រាក់រំលឹកប្រាក់ បំណាច់អតីតភាពការងារដែលមានមុន ឆ្នាំ២០១៩ (សម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង) និងប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំ២០២០ (សម្រាប់ គ្រប់វិស័យ) ត្រូវបានពន្យារពេល ក្នុងការអនុវត្តទៅឆ្នាំ២០២១។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការពន្យារការអនុវត្តនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវទាត់ប្រាក់ រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារ ថ្មី ក្នុងឆ្នាំ២០២០ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៅពេលបញ្ចប់កិច្ចសន្យាការងាររបស់កម្មករនិងយោជិក លើកលែងតែការបញ្ចប់កិច្ចសន្យាដោយកំហុសធ្ងន់របស់កម្មករនិយោជិត ឬកម្មករនិយោជិត លាឈប់ពីការងារដោយឯកឯង៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ