ប្រទេសថៃ,ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០៖ ពលករខ្មែរប្រុស-ស្រី២នាក់អត់ការងារធ្វើ គ្មានប្រាក់ចាយប្រចាំថ្ងៃសម្រេចចិត្តធ្វើដំណើរដោយថ្មើរជើងរយៈពេល៨ថ្ងៃពីខេត្តលប់បុរី មកដល់ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខក្រុងប៉ោយប៉ែតដើម្បីសុំសមត្ថកិច្ចថៃ ត្រឡប់ចូលមកស្រុកកំណើតវិញ(កម្ពុជា)។នេះបើយោងការចុះផ្សាយតាមគេហទំព័រក្នុងស្រុករបស់ថៃកាលពីថ្ងៃទី៦ខែឧសភា ឆ្នាំ២០២០ ។
តាមរបាការណ៍ថា កម្លាំងទាហានឈុតខ្មៅថៃបានប្រទះឃើញមនុស្សប្រុស ស្រីចំនួន២នាក់ កំពង់ដើរលើដងផ្លូវចូលភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបឃាត់ខ្លួនហៅសួរនាំទុកដើម្បីត្រួតពិនិត្យ។
ក្រោយពីការសាកសួរសមត្ថកិច្ចដឹងថា អ្នកទាំង២នាក់ជាជនជតិខ្មែរ ម្នាក់មានឈ្មោះ សឿន ម៉េង អាយុ៣៨ឆ្នាំ រស់នៅភូមិពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប នឹងស្រីឈ្មោះ នួម សាវឿន អាយុ២៨ឆ្នាំ រស់នៅឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ក្រោយពីការសាកសួរបានឲ្យដឹងថាអ្នកទាំង២នាក់ខាងលើ បានធ្វើដំណើរដោយថ្មើជើងត្រឡប់មកពីធ្វើការនៅកសិដ្ឋានចិញ្ចឹមមាន់ ក្នុងខេត្តលុបបុរី ទទួលបានថ្លៃឈ្នួលក្នុងមួយថ្ងៃ១៥០បាត ដោយមានវិបត្តិខូវីត-19 ថៅកែមិនមានការងារឲ្យធ្វើ គ្មានប្រាក់ចាយ ទើបសម្រេចចិត្តធ្វើដំណើរដោយថ្មើជើងមកជាយដែន តាំងពីថ្ងៃទី២៩មេសា សរុបរយៈពេល៨ថ្ងៃ ទើបមកដល់ស្រុកអារញ្ញ ខេត្តស្រះកែវ។
សមត្ថកិច្ចឲ្យដឹងទៀតថា ពលករទាំង២នាក់នេះ ក្នុងពេលធ្វើដំណើរដោយថ្មើរជើងមកមានជនជាតិថៃឲ្យបាយ ទឹក ទទួលទាន តាមផ្លូវរហូតមក នៅពេលដើរមកដល់ផ្លូវបំបែជាបួន សាលសម្ដេចព្រះនរេសួនមហារាជ ឬរង្វង់មូលប្រាជីនបុរី ស្រុកទីរួមខេត្ត ប្រាជីនបុរី មានបុរសជនជាតិថៃមិនស្គាល់ឈ្មោះឲ្យប្រាក់ក្នុងម្នាក់១០០បាត ដើម្បីជិះរថយន្តឈ្នួលដោយជូនដំណើរដល់រថយន្ត សុំដោយសារដឹកមកដល់ផ្សារអារញ្ញ ខេត្តស្រះកែវ នឹងបន្តដំណើរថ្មើជើងពីផ្សារអារញ្ញមកដល់បរិវេណកើតហេតុ ដើម្បីធ្វើដំណើរត្រឡប់ទៅភូមិលំនៅ ។ តាមច្រករបៀង តែត្រូវសមត្ថកិច្ចចាប់ខ្លួនមុន។យ៉ាងណាក៏ដោយ ក្រោយពីឃាត់ខ្លួនទាហានឈុតខ្មៅ បានបញ្ជូនអ្នកទាំង២ទៅឲ្យតម្រួតខ្លងលឹកធ្វើកំណត់ហេតុ បន្ទាប់មកសមត្ថកិច្ចថៃក៏បាននាំពលករខ្មែរទាំង២នាក់នោះ ទៅប្រទេសកម្ពុជាតាមច្បាប់អន្តោរប្រវេសន៍ នៅបរិវេណច្រករបៀង ក្នុងឃុំណូន ម៉ាកមូន ស្រុកគោកឃ្យូង ខេត្តស្រះកែវបន្ត៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ