ករណីនេះបានកើតឡើង កាលពីវេលាម៉ោងម៉ោង10 នឹង10 នាទីថ្ងៃទី 30 ខែមិថុនាឆ្នាំ 2020 ខេត្តនៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំតាមការឲ្យដឹងពីសាក្សី ដែលបានដឹង ហេតុការណ៍ បានឲ្យដឹងថា ស្រុកតាំងគោក គឺជាស្រុក ទើបតែបង្កើតថ្មីមានកើតហេតុអំពើហឹង្សាដោយចេតនា ដោយមានអាវុធកាំបិតប៉ាំងតោ សម្រាប់ប្រើប្រាស់ជាអាវុធ។

ក្នុងករណី នេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ28ឆ្នាំមុខបរនារីខារ៉ាអូខេ រស់នៅភូមិ ដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ចំណែកភាគីម្ខាងទៀតជា ប៉ូលិសចរាចរណ៍ បានយកកំបិតប៉ាំងតោ កាប់ទៅលើជនរ ងគ្រោះដែលមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុសអាយុ33ឆ្នាំ មុខរបធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងករណី អំពើហឹង្សានេះ លោកប៉ូលិស សំបូរស្នេហ៍ ឈ្មោះខៀន សុខល័ក្ខ ត្រូវបានស្រីកំណាន់ ឈ្មោះ រិទ្ធ ស្រីនាង កាត់ប្រដាប់ភេទស្ទើរតែដាច់និងថែមមួយកាំបិតចំភ្លៅ ទុកជាការប្រមានខណៈនេះកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែកបារាយណ៏ ចំណែកជនសង្ស័យក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ