ស្ថានទូកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ស្នើសុំការអនុគ្រោះពីអាមេរិកឲ្យសិស្ស-និស្សិតអាចបន្តស្នាក់នៅ
ស្ថានទូកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ សិស្ស-និស្សិត កម្ពុជាទាំងអស់ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអាមេរិក ឲ្យបានជ្រាប ថា ស្ថានទូតបានលើកសំណើរ ជាផ្លូវការទៅក្រសួង ការបរទេសអាមេរិក ស្នើសុំឲ្យមានការអនុគ្រោះ និង ជួយសម្រួលដើម្បីឲ្យប្រជាពលរដ្ឋ និង សិស្ស-និស្សិតកម្ពុជា អាចបន្តការស្នាក់នៅលើកទឹកដី សហរដ្ឋអាមេរិក ក្នុងការកាលៈទេសៈនៃការរីករាលដាល នៃ ជំងឺកូវីដ-១៩ ក៏ដូចជាហានីភ័យខ្ពស់ នៃការធ្វើដំណើរតាមផ្លូវអាកាស។តាមរយៈសេចក្តីជូនដំណឹងនេះដែរ ស្ថានទូកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានសំណូមពរដល់ប្រជាពលរដ្ឋ សិស្ស-និស្សិតកម្ពុជា សូមទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ច របស់មូលដ្ឋានដែលខ្លួនកំពុងស្នាក់នៅដើម្បីធ្វើការពន្យារសុពលភាពស្នាក់នៅ ហើយក្នុងករណីជួបឧបសគ្គមិនអាចដោះស្រាយបាន សូមទំនាក់ទំនងជាមួយស្ថានទូតដើម្បីពិភាក្សារកដំណោះស្រាយ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ