ហាមដាច់ខាតមិនឲ្យធ្វើតេស្ត និងព្យាបាលជំងឺកូវីដ-១៩ តាមសេវាពិនិត្រព្យាបាលឯកជន ដែលនេះគឺជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាលប្រកាសមិនអនុញ្ញាតឲ្យព្យាបាល និងធ្វើតេស្តរកវីរុសកូវីដ១៩ នៅតាមសេវាពិនិត្យព្យាបាលឯកជនជាដាច់ខាត
ក្រសួងសុខាភិបាលហាមមិនឱ្យម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ផ្តល់សេវាព្យាបាល និងធ្វើតេស្តរកវីរុសCovid-19ជាដាច់ខាត ដើម្បីបង្ការការឆ្លង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖
១ មិនអនុញ្ញាតឱ្យធ្វើការព្យាបាលជំងឺកូវីដ១៨៩ និងធ្វើតេស្តរកមេរោគនេះនៅតាមសេវាពិនិត្យព្យាបាលឯកជនរបស់ខ្លួនជាដាច់ខាត លុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
២ ប្រសិនបើមានអ្នកជំងឺទៅពិនិត្យ ជំងឺនៅកន្លែងរបស់លោក លោកស្រី ហើយអ្នកជំងឺនោះមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច ៣៨ អក្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ហត់ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីឬស្នាក់នៅក្នុងប្រទេសផ្សេងទៀតក្រៅពីប្រទេសកម្ពុជា សូមម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់រាយការណ៍ជាបន្ទាន់ទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍១១៥ ឬប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តព្រមទាំងណែនាំ ដល់អ្នកជំងឺឱ្យចេះអំពីរបៀបការពារខ្លួន ការចម្លងរោគកូវី១៩ និងការចម្លងទៅអ្នកដទៃ ឬក្រុមគ្រួសារ។
៣ បន្ថែមពីលើនេះម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ត្រូវបន្តផ្សព្វផ្សាយនិងណែនាំ ទៅដល់គ្រូពេទ្យដែលបម្រើការងារនៅក្នុងកន្លែងព្យាបាលជំងឺ របស់ខ្លួនឱ្យអនុវត្តទៅតាមគោការណ៍ណែនាំ របស់ក្រសួងសុខាភិបាលខាងលើឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់។
ករណីក្រសួងសុខាភិបាលរកឃើញថាមានកន្លែង ពិនិត្យព្យាបាលជំងឺឯកជនណាមួយមិនអនុវត្តតាមការណែនាំខាងលើនេះ ក្រសួងសុខាភិបាលនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ