ទីបំផុត យុត្តិធម៌បានទៅលើអ្នកបើករុឺម៉កហើយលោកវរៈសេនីយ៍ទោ សួគ៌ ធី ត្រូវនាយឧត្ដមសេនីយ៍ នេត សាវឿន ផ្អាកការងារ
ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្អាកការងារ លោកវរៈសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុក ចន្ទ្រា ទទួលបន្ទុកចរាចរណ៍ ជាប ណ្ដោះអាសន្ន បន្ទាប់ពី លោកអធិការរងរូបនេះ បានអនុវត្តន៍លើសគោលការណ៍ណែនាំរបស់ ថ្នាក់ដឹកនាំបង្ករឲ្យប្រជាពលរដ្ឋមានការថ្នើងថ្នាក់។យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ផៃ វណ្ណៈ។កាលពីថ្ងៃទី២ ឧសភា ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង លោកវរៈសេនីយ៍ទោ សួគ៌ ធី បានអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជ្រុល ចាប់បុរសអ្នកបើករ៉ឺម៉ក វាយដាក់ខ្នោះ ព្រោះគ្មានប័ណ្ឌបើកបរ ។ក្រោយមក ប្រជុំពលរដ្ឋ ក៏មានការផ្ទុះការតវាបិតផ្លូវ ។
ក្រោយពីមានការសម្របសម្រួល ពីលោកឧត្តមសេនីយ៍ត្រី ភោគ សាខុន ស្នងការរងទទួលបន្ទុក ផ្នែកចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង និងលោកអភិបាលស្រុកចន្ទ្រា បានចុះទៅសម្របសម្រួល ម្ចាស់ម៉ូតូរ៉ឺម៉កទាំងបីគ្រឿង ក៏ឈានដល់ការព្រមព្រៀង ដោយម្ចាស់ម៉ូតូរ៉ឺម៉ក ឲ្យសមត្ថកិច្ចទាំង៤រូប មកសុំទោសរូបគាត់ ជាសាធារណៈនៅមុខមហាជន ហើយលោកវរៈសេនីយ៍ទោសួគ៌ ធី អធិការរងស្រុកចន្រ្ទា បានចេញមកសុំទោស ជាសាធារណៈ តាមការទាមទា របស់មហាជន ដូច្នេះប្រជាពលរដ្ឋ ក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ