កំហឹងអាចបង្កបញ្ហានៅក្នុងជីវិតរបស់អ្នក ការបញ្ចេញ កំហឹង អវិជ្ជមាន មិនត្រឹមតែជះឥទ្ធិពលដល់អ្នកជុំវិញខ្លួនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់គុណភាពជីវិត និងសុខភាពរបស់អ្នកទៀតផង។

ដូច្នេះខាងក្រោមនេះ ជាវិធីរៀនដោះលែងកំហឹង ចេញពីឆ្ងាយពីអ្នក នឹងមិនឲ្យអ្នកផ្សេងឈឺចាប់ជាមួយ៖

១. កុំដោះស្រាយកំហឹងតាមអារម្មណ៍

បើសិនអ្នកឱបក្រសោបនិងដោះស្រាយកំហឹងជាមួយនឹងអារម្មណ៍មិនល្អ នោះអ្នកនឹងអាចធ្វើឲ្យអ្នកដទៃឈឺចាប់ជាមួយដែរ។សូមផ្ដល់ឱ្យខ្លួនអ្នកនូវការសម្រាកបន្តិច ហើយលួងលោមខ្លួនឯង ថាមិនអីទេ។ សម្រួលអារម្មណ៍ រក្សាចិត្តឲ្យធ្ងន់ ហើយដង្ហើមៗចេញចូលមួយៗ។

២. ដើរចេញពីកំហឹង

នៅពេលដែលអ្នកមានអារម្មណ៍ខឹង ដាច់ខាតត្រូវតែដើរចេញជាបន្ទាន់។ ជំហាននេះ តម្រូវឱ្យអ្នកផ្ដាច់ខ្លួនអ្នកចេញពីអារម្មណ៍ឆេះឈួលដោយកំហឹង ហើយបោះជំហានទៅមុខ និងសង្កេតមើលគំនិតនិងអារម្មណ៍ដែលអ្នកបានពុះកញ្ជ្រោលអម្បាញ់មិញ។កំហឹងអាចបង្កបញ្ហានៅក្នុងជីវិតរបស់អ្នក! ការបញ្ចេញកំហឹងអវិជ្ជមាន មិនត្រឹមតែជះឥទ្ធិពលដល់អ្នកជុំវិញខ្លួនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់គុណភាពជីវិត និងសុខភាពរបស់អ្នកទៀតផង។

៣. រកមូលហេតុនៃកំហឹង

ការដឹងថាអ្នកជានរណា គឺជារឿងដែលសំខាន់បំផុត សម្រាប់ផ្ដល់ឱ្យអ្នកនូវភាពច្បាស់លាស់ និងទិសដៅ នៅពេលអ្នកកំពុងតែស្មុគស្មាញដោយសារតែកំហឹង។ការដែលអ្នកបានដឹងពីឫសគល់នៃបញ្ហា ផ្ដល់ឱ្យអ្នកនូវមូលដ្ឋានគ្រឹះដែលអ្នកអាចពង្រឹងបានទាំង ឆន្ទៈ ភាពធន់និងប្រាជ្ញា ដើម្បីជួយអ្នករកវិធីដោះស្រាយកំហឹងបានលឿន។ចងចាំថា កំហឹងមិនមែនជាបញ្ហាទេ តែវាជាឥរិយាបថដែលយើងប្រើ ដើម្បីបង្ហាញកំហឹងរបស់យើងតែប៉ុណ្ណោះ។

៤. រៀនគ្រប់គ្រង

បើអ្នករៀនគ្រប់គ្រងកំហឹងតាមរបៀបត្រឹមត្រូវ នឹងនាំមកនូវលទ្ធផលល្អប្រសើរ ជាងការបង្ហាញកំហឹងតាមរបៀបដែលធ្វើឱ្យអ្នកដទៃឈឺចាប់។យ៉ាងណាក៏ដោយ កំហឹងគឺជាអារម្មណ៍ធម្មជាតិដែលយើងទាំងអស់គ្នាមាន។ វាមិនមែនជាអារម្មណ៍ទោលទេ ព្រោះមានអារម្មណ៍ជាច្រើន បានស្ថិតនៅពីក្រោយកំហឹងទាំងអស់។អារម្មណ៍ទាំងនោះ អាចមកពីការថប់បារម្ភ ភាពទុក្ខព្រួយ ការភ័យខ្លាច ភាពអាម៉ាស់ អារម្មណ៍រងការគំរាមកំហែង ឬការខកចិត្តជាដើម៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ