នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នកម្មវិធីតេឡេក្រាម (Telegram) ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយប្រជាពលរដ្ឋកម្ពុជា ទោះជាយ៉ាងណានៅរយៈពេលចុងក្រោយនេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានបទល្មើសជាច្រើន ដែលជនខិលខូច បានប្រើប្រាស់កម្មវិធីតេឡេក្រាម ជាមធ្យោបាយប្រព្រឹត្តិល្មើស មានជាអាទិ៍ ការក្លែងបន្លំអត្តសញ្ញាណ ការលួចយកព័ត៌មាន ការលួចជ្រៀតចូលនិងកាន់កាប់គណនីខុសច្បាប់ ការឆបោកប្រាក់ក្រោមរូបភាពផ្សេងៗ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាដើម។
 
តើត្រូវធ្វើដូចម្តេចដើម្បីធ្វើការរាយការណ៍ករណីឆបោក ក្នុងកម្មវិធីតេឡេក្រាម?
ខាងក្រោមនេះគឺជាជំហ៊ានចំនួន៣ ដើម្បីរាយការណ៍ (គណនី ឬ Channel Telegram) នៅពេលមានករណីឆបោក៖
១- បើកកម្មវិធីតេឡេក្រាម និងដំណើរការគណនីរបស់អ្នក
២- ចូលទៅកាន់ផ្ទាំង Chat និងធ្វើការស្វែងរកដោយវាយបញ្ចូលពាក្យ "@notoscam" ឬតាមរយៈតំណភ្ជាប់ https://tinyurl.com/3xzyxrj4 (សម្គាល់៖ Antiscam Bot គឺមានសញ្ញាធីក Verified)
៣- ធ្វើការ Chat ជាមួយ Antiscam Bot ពន្យល់អំពីមូលហេតុ និងធ្វើការ​ Tag គណនី ឬ Channel ដែលកំពុងប្រព្រឹត្តិអំពើឆបោក។
សូមបញ្ជាក់ផងដែរថា ចំពោះ Channel ឬ Group Telegram លោកអ្នក ក៏អាចធ្វើការរាយការណ៍ ដោយចូលទៅកាន់ Channel ឬ Group បន្ទាប់មកចុចលើសញ្ញា "... more" -> ជ្រើសរើសយក "Report" -> ជ្រើសរើសយក "Spam" ឬ "Fake Account" ឬប្រភេទរាយការណ៍ផ្សេងទៀតដែលត្រូវនឹងវត្ថុបំណងរបស់លោកអ្នក។

 

កំណត់សម្គាល់៖ ចូលធ្វើការរាយការណ៍ចំពោះ គណនី Channel ឬ​ Group ដែលជនខិលខូចប្រើប្រាស់ក្នុងសកម្មភាពល្មើសច្បាប់ផ្សេងៗ ក្នុងករណីរាយការណ៍ដោយគោលបំណងទុច្ចរិត នោះនឹងធ្វើឲ្យគណនីអ្នករាយការណ៍អាចជួបនូវបញ្ហាជាក់ជាមិនខាន។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ