ជនមួយក្រុមនេះ កំពុងបង្ហាញសកម្មភាពបំផ្លាញសីលធម៌ខ្មែរ និងបំពានបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
កាលពីវេលាម៉ោង ៦:០១នាទី ល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ គណនីហ្វេសប៊ុកមួយឈ្មោះ “LeeMyko Dairy” បានបង្ហោះ ដោយបង្ហាញនូវទង្វើអសីលធម៌មួយចំនួន ដោយយករូបលិង្គធ្វើជាកាដូខួបកំណើតជូនបុរសភេទទី៣ម្នាក់។
ជាមួយគ្នានេះ ក៏បានបង្ហាញនូវសកម្មភាពជួបជុំដ៏ច្រើនកុះករ ដោយកំពុងបំពានបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលហាមការប្រមូលផ្តុំគ្នាច្រើន ក្នុងគោលដៅដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ទន្ទឹមនេះ អ្នកបានឃើញនូវឃ្លីបវីដេអូមួយនេះ ក៏បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា និង ស្នើអោយមានការចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ “Khun Savoeun” បានសរសេរនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះ ដោយមានខ្លឹមសារទាំងស្រុងថា៖ សូមគោរពថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពេលដែលមើលវីដេអូឃ្លីបខ្លីនេះរួចមក យើងខ្ញុំពិតជាមិនអាចទទួលយកនូវសកម្មភាពទាំងនេះបានឡើយ ខណៈដែលរាជរដ្ឋាភិបាល អាជ្ញាធរជំនាញគ្រប់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ និងប្រជាជនទាំងអស់កំពុងរួមគ្នាប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ បែរជាពួកគេទាំងនេះជួបជុំគ្នាពពាក់ពពូនទាំងស្រីទាំងប្រុសទាំងភេទទី៣ ផឹកស្រាជល់កែវរាំពើតពេនបែបអាសអាភាស ដែលសង្គមខ្មែរមិនអាចទទួលយកបានឡើយ ជាពិសេសសកម្មភាពទាំងនេះ គឺខុសពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលទាំងស្រុង!!! ខ្ញុំមិនចង់ប៉ះពាល់ភាពសប្បាយរបស់ពួកគេនោះទេ តែទើសភ្នែកនឹងអំពើអាសអាភាសនោះខ្លាំងពេក ហើយក៏មានការព្រួយបារម្ភអំពីការចម្លងគ្នានៅក្នុងសហគមផងដែរ!!!៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ