ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសថា អ្នកជំងឺកូវីដ១៩ នៅកម្ពុជា ដែលឈឺ ហើយប្រសិនបើស្លាប់ នោះនឹងត្រូវកប់ ឬបូជាភ្លាមៗ ដោយមិនអនុញ្ញាតឲ្យតម្កល់ទុកធ្វើបុណ្យយូរថ្ងៃទេ ការធ្វើដូច្នេះ ដើម្បីការពារកុំឲ្យមេរោគឆ្លងរាលដាលទៅអ្នកផ្សេងទៀត។

ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០លោក ម៉ម ប៊ុនហេង បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់។

លោកថា អ្នកជំងឺកូវីដ ដែលអាចរងគ្រោះធ្ងន់ធ្ងរ ជាមនុស្សចាស់ និងអ្នកដែលមានជំងឺសួត រួមទាំងអ្នកជក់បារី។ ប៉ុន្តែនៅកម្ពុជា មិនទាន់មានអ្នកជំងឺកូវីដ ដែលមានសភាពធ្ងន់ធ្ងរនៅឡើយទេ៕

ដោយ  ៖ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ