ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញ កម្រៃសេវាសាធារណៈ នៃការប្តូរ និងពន្យារបណ្ណបើកបរយានយន្ត មានដូចជា ៖ រថយន្ត ៣០.០០០រៀល និងទោចក្រយានយន្ត ២០.០០០ រៀល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ទីតាំង និងពេលវេលាធ្វើការ ដូចជា មណ្ឌលផ្តល់បណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន១ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក - ០៨:០០យប់)។ចំណែក មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើប អ៊ីអន២ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក - ១០:០០យប់)។
ដោយឡែក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត។
ឯកសារ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON 1&2)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ករណីនៅ AEON 1&2)
៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)៕ E B