លោកគឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹង ថា ក្នុងឱកាសពិធីបុណ្យវិសាខបូជានាឆ្នាំនេះ មានទណ្ឌិតចំនួន៨៤នាក់ត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។ លោកគឹម សន្តិភាព បានសរសេរក្នុងបណ្ដាញសង្គមតេលេក្រាម ថា ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២០នេះ លើសំណើរសុំអនុគ្រោះទោស ដល់ទណ្ឌិតសរុប២៧៣នាក់(ស្រី២៤នាក់)។
ប៉ុន្តែជាលទ្ធផលអង្គប្រជុំ នៃគណៈកម្មការជាតិពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត បានសម្រេចធ្វើសំណើរជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប៨៤នាក់ ដែលក្នុងនោះមានស្រី៨នាក់ រួមមាន៖បន្ថយទោស៦ខែ ចំនួន៣៤នាក់(ស្រី៣នាក់)។ បន្ថយទោស៩ខែ ចំនួន២១នាក់(ស្រី១នាក់)។ បន្ថយទោស១២ខែ ចំនួន១៩នាក់(ស្រី២នាក់)។ និងលើកលែងទោស ចំនួន១០នាក់(ស្រី២នាក់)៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ