សារំលែកមរណទុក្ខរបស់ សម្តេចក្រឡាហោម ស ខេង គោរពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ានលី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរ ណទុក្ខ ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ។
ក្នុងទិវាប្រកបដោយសមានទុក្ខ និងសេចក្ដីសោកសង្រេងជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាននា ពេលនេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងកម្លាំងនគរបាលជាតិនៃ ក្រសួងមហាផ្ទៃ មានសេចក្ដីក្តុកក្តួល និងសោកស្តាយឥតឧបមា សូមអនុញ្ញាចូលរួមមរណទុក្ខ ដ៏សែនក្រៀមក្រំ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងមាតាបង្កើតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត កាលពីវេលាម៉ោង ០២:១២ នាទីទៀបភ្លឺ ថ្ងៃចន្ទ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយ ជរាពាធ។ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមអនុញ្ញាតចូលរួមចែករំលែកនូវមរណទុក្ខដ៏សែនក្រៀមកំនេះ ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូម ឧទ្ទិសបួងសួងជូនដួងវញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន សាងលី សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ