ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលពីថ្ងៃទី១៥-២១ ខែមេសា ឆ្នាំ២០២០។សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹកបានព្យាករណ៍ថា ចាប់ពីថ្ងៃទី១៥-១៧ ខែមេសា នៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន ដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រ យ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងដូច្នេះថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ រំកិលអូសបន្លា យមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាបបន្តគ្របដណ្តប់ មកលើតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ។អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាពិសេស នៅផ្នែកខ្លះនៃតំបន់វាលទំនាបកណ្តាល និងតំបន់ជួរភ្នំដងរែកចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ