នៅក្នុងអំឡុងរាត្រីយប់ថ្ងៃទី១១ មេសា យោងតាមគេហទំព័រស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហោះអំពីករណីប្រជាពលរដ្ឋ ផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង។ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅអធិការខណ្ឌមានជ័យ និងខណ្ឌទួលគោកភ្លាមៗ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ លោកអធិការខណ្ឌមាន ជ័យ និងអធិការខណ្ឌទួលគោក បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍ចុះដល់គោលដៅជាច្រេីនភ្លាមៗ ដែលមានការផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិត ខាងដែលមិនអាចសម្រាកបាន ជាពិសេសគឺការជួបជុំផឹកស៊ីដែលមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ សូមចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ