រថយន្ដ ហ៊ីណូ ដឹកសឺទែប្រេងប្រុងលេងផ្លូវកាត់ តែត្រូវបានស្ពានស្ទាក់ជាប់នៅផ្លូវជាតិលេខ ៤១ គងពិសី
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី២៦ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែតលេខ ១៨-១៩ ត្រង់ចំណុចភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី មានរថយន្ដម៉ាកហ៊ីណូ ពណ៍ស ពាក់ស្លាកលេខ 3B-8945 សណ្តោងស៊ឺម៉ីរម៉ក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-3976 ដឹកសឺទែប្រេងសាំង ក្រុមហ៊ុន(SAVIMEX)បើកបរដោយតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេច បើកពីទិសត្បូងឆ្ពោះទៅទិសជើង លុះមកដល់ចំណុចកៀតហេតុខាងលើ បានបុកក្បាលស្ពានអូត្រាវ ។
ក្រោយហេតុការណ៍ដ៏គ្រោះថ្នាក់អ្នកបើកបរបានដាក់មេប្រួច ដោយមិនរង់ចាំការនិយាយគ្នានោះទេ ប៉ុន្ដែចៃដន្យសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតម នុស្សនិងអ្នកដទៃពិសេសអ្នកបើកបរ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកគងពិសី ថារថយន្ដបង្កគ្រោះថ្នាក់ខាងលើប្រហែលមកពីអ្នកបើកបរ ងងុយដេក ទើបបណ្ដាលអោយបាត់ម្ចាស់ការនិងមិនអាច គ្រប់គ្រងស្ថានការណ៍បានទើបបណ្ដាលអោយរេចង្កូតបុកឡើងស្ពាន។ បច្ចុប្បន្នរថយន្តបង្កគ្រោះថ្នាក់ខាងលើត្រូវ តំណាងក្រុមហ៊ុ នសហការជាមួយសមត្ថកិច្ចស្ទួចមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគងពិសី ជាបណ្ដោះអាសន្ន និងរកដំណោះស្រាយសំណងជួសជុលសងការខូចខាតតាមនីតិវិធី ៕SP