រថយន្តជាច្រើនគ្រឿងដែលចតលើចញ្ចើមផ្លូវត្រូវបានសមត្ថកិច្ចចុះចាក់សោរ ព្រោះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្ករការកកស្ទះចរាចរណ៍។ ក្នុងនោះផងដែរ បើយោងតាមគេហទំព័រហ្វេសបុករបស់ ស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ លេាកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ​នគរបាលខណ្ឌសែនសុខ បានបញ្ជាកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌសែនសុខ ដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តេាយផ្លូវភ្នំពេញហាណូយស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងបានធ្វើការចាក់សេារថយន្តមួយចំនួនដែល​ឈប់ចតលើចិញ្ចើមផ្លូវបណ្តាល អេាយបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើការផាកពិន័យតាមច្បាប់៕ ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ