ភ្នំពេញ  ៖  ពិតជាពោរពេញដោយក្តីរំភើបមែនទែន! ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF បានជួបនឹងសត្វដំរីអាស៊ីមួយហ្វូងនៅពាក់កណ្តាលខែមេសា ខណៈពេលដែលពួកគេ កំពុងតាមដាន និងប្រមូលព័ត៌មានស្តីពីសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF ។យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ក្រសួង បរិស្ថាន  នៅថ្ងៃទី ១  ឧសភា  នេះថា  ផ្អែកតាមការអត្ថាធិប្បាយរបស់អ្នកវិទ្យាសាស្រ្តខាងសត្វព្រៃ របស់អង្គការ WWF នៅក្នុងចំណោមហ្វូងសត្វដំរីអាស៊ីនេះ មានដំរីពេញវ័យប្រមាណជាចំនួន ៥ក្បាល កូនដំរី ចំនួន ៤ក្បាល និងដំរីវ័យជំទង់ប្រមាណជាចំនួន ៤ក្បាលផងដែរ។
ពួកគេបាន សង្កេតឃើញដែរថាកូនដំរីបានផ្តុំគ្នានៅជិតមេរបស់ពួកគេ ខ្លះទំពាអៀង ខ្លះទៀត យោលប្រមោយលេងជាមួយមេរបស់ខ្លួន ខណៈពូជដំរីអាស៊ីមួយហ្វូងនេះ កំពុងតែសម្រាកជុំគ្នានៅក្នុងទីជម្រកព្រៃល្បោះមួយនេះយ៉ាងសុខសាន្ត។ តាមរយៈវីដេអូខ្លីដែលថតដោយសមាជិកក្រុមស្រាវជ្រាវ ពីលើដើមឈើមួយដែលជា ទីខ្ពស់សុវត្ថិភាព ជាភ័ស្តុតាងមួយដែលបង្ហាញអំពីវត្តមាននៃពូជដំរីអាស៊ីនៅក្នុង តំបន់ព្រៃការពារ និងលទ្ធភាពបង្កកំណើតរបស់ពួកវា ដែលជាសញ្ញាវិជ្ជមានមាន សម្រាប់ការអភិរក្ស៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ