ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែឧសភា ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសស្តីពីការបង្កើត និងដាក់អោយប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តមណ្ឌលគិរី ជាផ្លូវការ។
យោងតាមប្រកាសនិមិត្តសញ្ញារបស់ខេត្តមណ្ឌលគិរី មានរូបនិងសញ្ញាជានិមិត្តរូបដូចខាងក្រោម៖
រូបគោព្រៃ តំណាងអោយធនធានធម្មជាតិនិងសត្វព្រៃដ៏សម្បូរបែប ដែលកំពុង មានវត្តមាននៅក្នុងខេត្តមណ្ឌលគិរី ដែលជាទីតាំង អំណោយផលដល់សកម្មភាព អភិរក្សជីវៈចម្រុះ និងសត្វព្រៃជាច្រើនប្រភេទ កំពុងមានវត្តមាន នៅក្នុងដែនជម្រកសត្វព្រៃទាំង ៥ របស់ខេត្តមណ្ឌលគិរី។
រូបភ្នំនិងដើមឈើ តំណាងឱ្យទីតាំងខេត្ត ស្ថិតនៅតំបន់ ខ្ពង់រាប ដែលសម្បូរទៅដោយ ទីប្រជុំជនភ្នំ ព្រៃព្រឹក្សា ជ្រោះ ជ្រលងដងអូរ អាកាសធាតុត្រជាក់គ្រប់រដូវ និងធនធានធម្មជាតិ ដ៏មានតម្លៃមហាសា ល ដែលជាសក្តានុពលដ៏សំខាន់ របស់ខេត្ត ជាពិសេសមានភាពទាក់ទាញ ភ្ញៀវទេសចរ មកទស្សនាកំសាន្ត គ្រប់រដូវកាល ដែលជាផ្នែកមួយ ក្នុងការ ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ក្បូរក្បាច់រចនាផ្កាភ្ញី ជារង្វង់ព័ទ្ធជុំវិញ តំណាងអោយការរីកចម្រើន ការគ្រប់គ្រងរដ្ឋបាលដែនដី ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ច សុខសុវត្ថិភាពសង្គម សីលធម៍ សមភាពនិងសមធម៌ យេនឌ័រ និងការថែរក្សា ប្រពៃណីវប្បធម៌ ជាតិក្រោមដំបូលសន្តិភាព៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ