ដើមក្ងោកមួយដើមត្រូវបានបាក់រលំលើផ្លូវរួម និងខ្យល់បោកបក់យ៉ាងខ្លាំង នៅតាមបណ្ដោយមហាវិថីព្រះសុរាម្រឹត តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍ខ្យល់បក់បោកបាក់ដើមឈើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្បែរវិមានឯករាជ្យស្ថិតនៅតាមបណ្ដោយ មហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមនៅគោលដៅបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគឺ មានមេឃងងឹតខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ដែលបង្កឱ្យដើមក្ងោកមួយដើមរលើងទាំងឫសបាក់រាបដល់ដី តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។
ក្រោយពេលកើតហេតុលោកចៅសង្កាត់ចតុមុខបានបញ្ជាកម្លាំងប្រជាការពារចុះមកកាត់ដើមឈើយកចេញពីផ្លូវដើម្បីជៀសវាងការកកស្ទះចរាចរណ៍៕ss

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ