អ្នកណាក៏ដឹងថា ប្រទេសស្វីស​ជា​ប្រទេស​អ្នកមាន​ជាង​គេបំផុត​​មួយ​នៅ​អឺរ៉ុប ហើយមានទីក្រុងហ្សឺណែវជា​​​ទី​​ក្រុង​ដែល​ថ្លៃ​ជាង​គេបំផុត​មួយ​នៅលើ​ពិភពលោក ល្បី​ខាងមាន​ធនាគារ​ឯកជន​ធំៗផ្តុំ​នៅ​ច្រើន  ហាង​នាឡិកាថ្លៃៗ ទំនិញ​ប្រណិតៗ ប៉ុន្តែ​គេ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​នៅពេល​ឃើញ​មាន​ប្រជាជន​​រស់​នៅក្នុង​ប្រទេស​នេះ មក​ឈរ​តម្រង់ជួរ​យ៉ាង​វែង ជាងមួយ​គីឡូម៉ែត្រ​ និង​ត្រូវ​រង់ចាំ​ដល់​ទៅ​៤-៥ម៉ោង ដើម្បី​សុំ​ជំនួយ​​ស្បៀងអាហារ។ នៅក្នុង​ចំណោមអ្នកមកសុំ​ជំនួយ​ ៥៥០​នាក់ ដែល​ក្រុម​អ្នកអង្កេត​បាន​សិក្សា ពាក់កណ្តាលជា​ជនអន្តោប្រវេសន៍​គ្មានលិខិត​ស្នាម តែធ្លាប់​មានការងារ​ធ្វើ ​មួយ​ភាគី​បីជា​ពលករ​បរទេស​មាន​បណ្ណ​ស្នាក់​នៅ និង​៤%​ជា​ពលរដ្ឋ​សញ្ជាតិស្វីស។​ទាំងនេះ ត្រូវបានអ្នកជំនាញឲ្យដឹងថា បណ្តាលមកពីជំងឺកូវីដ១៩ ៕​ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ