យោងតាមគេហទំព័រដែលមានឈ្មោះថា កងកម្លាំងរក្សាសន្តិភាពជូនពិភពលោក បានរៀបរាប់ថា ៖
អនុវត្តន៍ការងារមនុស្សធម៌នៅតែបន្តជាធម្មតា MINUSMA សាធារណរដ្ឋ ម៉ាលី : នេះជារូបភាពសកម្មភាពការងាររបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា
៨៩១ ធ្វើការជួសជុល និងថែទាំ ផ្លូវជុំវិញបរិវេណព្រលានយន្តហោះ និងចូលរួមការពារក្បួនកងរក្សាសន្តិភាពបង់ក្លាដេស (BANBATT) ទទួលបន្ទុកបន្សាបគ្រឿងផ្ទុះកែច្នៃ(IED) ។
កងកម្លាំងមួកខៀវកម្ពុជា ២រូបក្នុងចំណោម ៣រូបដែលឆ្លងកូវីដ-១៩ក្នុងតំបន់បេសកកម្ម នៅសាធារណរដ្ឋ ម៉ាលី មកទល់ពេលនេះ មានសុខភាពល្អជាធម្មតាឡើងវិញហើយ ខណៈមួយរូបទៀតកំពុងបន្តតាមដានសុខភាព ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ។ ក្រុមគ្រូពេទ្យអង្គការសហប្រជាជាតិ បានស្នើសុំឱ្យក្រុមគ្រូពេទ្យកម្ពុជា បន្តការប្រើថ្នាំព្យាបាល និងដាក់អ្នកទាំងបីឱ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃថែមទៀត កំលុងពេលរង់ចាំយកសំណាកដែលយកទៅធ្វើការពិនិត្យ ដើម្បីបញ្ជាក់ថាគ្មានផ្ទុកមេរោគនេះបន្តទៅទៀត ៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ