គ្រោះថ្នាក់ចរាចរណ៍ ថយចុះជាងពាក់កណ្តាល ខណៈសមត្ថកិច្ច ធ្វើការពិន័យយានយន្តជាង ១ម៉ឺនគ្រឿងបន្ទាប់ពីរឹតបន្ដឹងច្បាប់ចរាចរណ៍
ភ្នំពេញ ៖ មកដល់ពេលនេះ មានរយៈពេល១ សប្តាហ៍ហើយ នៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាលទ្ធផល សមត្ថកិច្ច ពិន័យយានយន្តល្មើសច្បាប់ ចំនួន ១៣.៩៦៨គ្រឿង ហេីយគ្រោះចរាចរណ៍ ថយចុះជាងពាក់កណ្ដាល។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា គណៈកម្មការធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានវាយតម្លៃថា ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក១សប្តាហ៍មកនេះ ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣/៩៥លើក ថយ៥២លើក ស្មើនឹង ៥៤ភាគរយ ស្លាប់២៤/៤០នាក់ ថយ ១៦នាក់ ស្មើ ៤០ភាគរយ និងរបួស ៥៦នាក់/១១៥នាក់ ថយ ៥៩នាក់ ស្មើជាង ៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩៕ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ