លោក Simon Birmingham រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីនៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសចិន បានផ្អាកការនាំចូលសាច់គោពីក្រុមហ៊ុនធំ៤របស់ប្រទេសអូស្ត្រាលី នៅពេលដែលទំនាក់ទំនងពាណិជ្ជកម្មមិនល្អបានគំរាមកំហែងរាំងខ្ទប់ពាណិជ្ជកម្មលើផលិតផលកសិកម្មសំខាន់ៗជាច្រើនមុខទៀត។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី បានចាត់ទុកការផ្អាកការនាំចូលសាច់គោពីប្រទេសអូស្ត្រាលី ទៅកាន់ប្រទេសចិន ជារឿងខកចិត្ត បើទោះជារដ្ឋមន្ត្រីរួបនេះអះអាងថា ការដែលប្រទេសចិនផ្អាកការនាំចូលសាច់គោអូស្ត្រាលី មិនមែនជាការសងសឹកតបរបស់ចិន ទៅលើបញ្ហាដែលប្រទេសអូស្ត្រាលី អំពាវនាវអោយមានការស៊ើបអង្កេតទៅលើប្រភពដើមនៃជំងឺកូវីដ១៩ក៏ដោយ។ប្រទេសចិន បានបដិសេធចំពោះភាពចាំបាច់នៃការស៊ើបអង្កេតឯករាជ្យទៅក្នុងករណីជំងឺកូវីដ១៩ ហើយឯកអគ្គរដ្ឋទូតទីក្រុងប៉េកាំងប្រចាំនៅប្រទេសអូស្ត្រាលីលោក Cheng Jingye កាលពីចុងខែមេសា ក៏បានលើកឡើងផងដែរថា អតិថិជនចិន អាចគេចចេញពីទំនិញអូស្ត្រាលី តបទៅនឹងការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងកង់បេរ៉ាដែលចង់ស៊ើបអង្កេតករណីជំងឺកូវីដ១៩។ការផ្អាកការនាំចូលសាច់គោពីប្រទេសអូស្ត្រាលី ធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយពីប្រទេសចិន ស្នើរពន្ធ៨០ភាគរយទៅលើការនាំចូលគ្រាប់ធញ្ញជាតិបាឡេពីប្រទេសអូស្រ្តាលី៕
ទីបំផុត ប្រទេសចិន បានសម្រេចផ្អាកនាំចូលសាច់គោពីប្រទេសអូស្ត្រាលី