លោក វីសាល ម៉ូឡាសាត (VisalMoolasart) ជាគ្រូពេទ្យព្យាបាល​ទារកនេះនៅ​វិទ្យាស្ថានជំងឺឆ្លងបាមរ៉ាស្នារ៉ាឌូរ៉ា (Bamrasnaradura) បាននិយាយថា វិធី​ដែលត្រូវប្រើដើម្បីព្យាបាលទារកនេះ​គឺត្រូវបញ្ច្រកថ្នាំ​គាត់រយៈពេល ១០ ថ្ងៃបន្ទាប់មកទៀតត្រូវតាមដាន​សុខភាពទារកនេះរៀងរាល់ថ្ងៃ ហើយក្រោយរយៈពេល​បីទៅ៥ថ្ងៃរួចមក ម៉ាស៊ីនកាំរស្មីអ៊ីក​បានបង្ហាញសញ្ញាថា ទារកនេះបានជាសះស្បើយ​បន្តិចម្ដងៗ។បើទោះជាមានបញ្ហាប្រឈម​ក្នុងការព្យាបាលទារកក្រោមអាយុ ១ ឆ្នាំដោយសារការរិតបន្តឹងលើការប្រើថ្នាំមួយចំនួន​ក៏ដោយប៉ុន្តែលោកគ្រូពេទ្យ វិសាល បាននិយាយថា រោគសញ្ញានៃជំងឺខូវីដ ១៩ នៅលើខ្លួនទារកហាក់ដូច​ជាមិនសូវជាធ្ងន់ធ្ងរជាង​មនុស្សពេញវ័យនោះទេ។ក្រោយពីបានឆ្លងកាត់​ការពិគ្រោះយោបល់គ្នា​យ៉ាងដិតដល់ជាមួយ​ក្រុមគ្រូពេទ្យជំនាញផ្សេងៗទៀត​ហើយនោះ ក្រុមគ្រូពេទ្យបាន​សម្រេចចិត្តប្រើប្រាស់ថ្នាំប្រឆាំងវីរុសនេះចំនួន ៤ ប្រភេទដើម្បីព្យាបាល​ទារកនេះ​ ប៉ុន្តែក្រុមគ្រូពេទ្​យមិនបានបញ្ជាក់ពីប្រភេទ​ថ្នាំទាំងនោះទេ។បើទោះជាមានការធ្លាក់​ចុះនូវករណីឆ្លងថ្មីទៀតក៏ពិតមែន ប៉ុន្តែក្រុមមន្ត្​រីនៅតែមានការប្រុងប្រយ័ត្ន​ជានិច្ចដោយ​ពួកគេបាននិយាយថា ការអនុវត្តល្អ​បំផុតដើម្បីប្រឆាំងនឹងវីរុសនេះ​គឺប្រជាពលរដ្ឋត្រូវបន្តស្ថិត​នៅតែក្នុងផ្ទះ និងរក្សាគម្លាត​ក្នុងសង្គមជាបន្តទៀត​ព្រោះជំងឺខូវីដ ១៩ នេះគឺដូចជាជំងឺ​ថ្មីនិងជាបញ្ហាប្រឈម​បំផុតមួយដែលស្ថាប័នសុខភាព​ក្នុងពិភពលោកបាន​និង​កំពុងប្រយុទ្ធប្រឆាំងនឹង​វីរុសនេះ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ