ប្រជាសហគមន៍ កំពុងដាំដុះទំពាំងបាយជូរលើផ្ទៃដីដាំដុះប្រមាណជា ១៤ហិកតាស្ថិតនៅក្នុងភូមិទឹកល្អ ឃុំដំបូករូង ស្រុកភ្នំស្រួច អភិបាលខេត្តកំពង់ស្ពឺចុះជំរុញលើកទឹកចិត្តដល់ប្រជាសហគមន៍ដាំទំពាំងបាយជូបន្ថែមទៀត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានជម្រុញឲមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំចុះផ្សព្វផ្សាយណែនាំអំពីវិធីសាស្ត្រក្នុងការដាំដុះ និងបង្កើនទិន្នផលទំពាំងបាយជូរ ដែលប្រជាកសិករកំពុងដាំដុះ និងត្រូវខិតខំលើកទឹកចិត្តបង្កើនផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុង និងក្រៅខេត្តកំពង់ស្ពឺ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត មានប្រសាសន៍ដូចនេះគ្រាដែល ឯកឧត្តមបានចុះពិនិត្យ និងសំណេះសំណាល ជាមួយសហប្រជាសហគមន៍ ដែលកំពុងដាំដុះទំពាំងបាយជូរលើផ្ទៃដីដាំដុះប្រមាណជា ១៤ហិកតាស្ថិតនៅក្នុងភូមិទឹកល្អ ឃុំដំបូករូង ស្រុកភ្នំស្រួច កាលពីរសៀលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២០៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ