ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្សកម្លាំងប្រជាធិបតេយ្យ ក្នុងបញ្ជីគណបក្សនយោបាយ ដើម្បីអនុញ្ញាតឲ្យធ្វើសកម្មភាពជាផ្លូវការ ដោយមានឈ្មោះសរសេរជាអក្សរកាត់ «គ.ក.ប» និងមានអាស័យដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ៦៦៧E ផ្លូវលំ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសនេះកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដែលបញ្ជាក់ថា បានចុះឈ្មោះគណបក្សកម្លាំងប្រជាធិបតេយ្យក្នុងបញ្ជីគណៈបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានឈ្មោះសរសេរជាអក្សរកាត់ «គ.ក.ប » និងមានអាស័យដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ៦៦៧E ផ្លូវលំ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវស្របតាមលក្ខខណ្ឌនានា ក្រសួងមហាផ្ទៃ បានណែនាំឲ្យគណបក្សកម្លាំងប្រជាធិបតេយ្យ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕ រតនា

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ