ស្រដៀងគ្នានឹងករណីប្រទេសស្រីលង្ការ ដោយក្រុមបាតុករជាច្រើន បាននាំគ្នាធ្វើបាតុកម្ម និងបាននាំគ្នាសម្រុកចូលវិមានប្រធានាធិបតីប្រទេសអ៊ីរ៉ាក់
(អ៊ីរ៉ាក់)៖ក្រុមបាតុករជាច្រើន បាននាំគ្នាធ្វើបាតុកម្ម និងបាននាំគ្នាសម្រុកចូលវិមានប្រធានាធិបតីប្រទេសអ៊ីរ៉ាក់ ក្រោយមេដឹកនាំសាសនា Moqtada al-Sadr បានប្រកាសដកខ្លួនទាំងស្រុងចេញពីជីវិតនយោបាយ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
គួរបញ្ជាក់ថា សកម្មភាពនេ ក៏មានការប៉ះទង្គិចគ្នាផងដែរ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់ស្លាប់ និងជាង ៣៥០ នាក់ផ្សេងទៀតរងរបួស។ ក្នុងនោះដែរ ក្រុមបាតុករ ក៏បានសម្រុកចូលវិមានប្រធានាធិបតីអ៊ីរ៉ាក់ ដោយពួកគេនាំគ្នាជប់លៀងក្នុងអាងទឹក និងធ្វើសកម្មភាពផ្សេងៗទៀត ដោយយកគំរូតានរបៀបរស់នៅរបស់ប្រធានាធីបតី។
សូមជម្រាបថា សកម្មភាពរបស់ក្រុមបាតុករនៅអ៊ីរ៉ាក់ពេលនេះ គឺមានភាពស្រដៀងគ្នាទៅនឹងទិដ្ឋភាពនាក្រុង Colombo ប្រទេសស្រីលង្កា កាលពីខែមុន ដែលក្រុមបាតុករនាំគ្នាបំបុកចូលផ្ទះប្រធានាធិបតី និង ការិយាល័យនាយករដ្ឋមន្ត្រី អំឡុងពេលសេដ្ឋកិច្ច និង នយោបាយក្នុងប្រទេស កំពុងជួបវិបត្តិធ្ងន់ធ្ងរនោះ៕