បន្ទាប់ពីទទួលបានអនុសាសន៍របស់ សម្តេចតេជោ ពេលនេះក្រសួងសេដ្ឋកិច្ចចេញសេចក្តីប្រកាសថា កាស៊ីណូទាំងអស់បញ្ឈប់សកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន
ក្រសួងសេដ្ឋកិច្ចប្រកាសឱ្យកាស៊ីណូទាំងអស់បញ្ឈប់សកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន
ស្របតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងសន្និសិទ្ធសារព័ត៌មាន ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងចម្លងនៃវីរុសកូវីដ១៩ ក្រសួងសេដ្ឋកិច្ចដាក់ចេញវិធានការដូចខាងក្រោម៖
១ ក្រុមហ៊ុនកាស៊ីណូទាំងអស់ត្រូវបញ្ឈប់សកម្មភាពអាជីវកម្ម របស់ខ្លួនជាបណ្តោះអាសន្នចាប់ពីម៉ោង ២៤ :០០ នាទី នាថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។
២ ចំពោះកាតព្វកិច្ចចំណូលប្រចាំខែ ត្រូវបានលើកលែងចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០តទៅរហូតដល់ថ្ងៃអនុញ្ញាតនិងបើកដំណើរការអាជីវកម្មឡើងវិញ។
៣ ក្នុងករណីអនុវត្តផ្ទុយពីការណែនាំនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនិងចាត់វិធានការ តាមច្បាប់ជាធរមាន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ