នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១.០០នាទី មានករណីផ្ទុះគ្រាប់បេ១គ្រាប់ នៅ ភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលអោយរងរបួស០៣នាក់ និងស្លាប់ ០១នាក់។ មូលហេតុ ជនរងគ្រោះបានបបួលគ្នាមក រកបេះផ្លែព្រីង ហើយបានប្រទះឃើ ញគ្រាប់នៅ លើដំបូក យកមកគប់លេងបណ្តាលអោយផ្ទុះ។ ជនរងគ្រោះទាំងនោះរួមមាន: 

១.ឈ្មោះ ជា សរ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់)។

២.ឈ្មោះ ជា ស្រីមួយ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (រងរបួសស្រាល)។

៣.ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀ មរាប (រងរបួសធ្ងន់)។

៤.ឈ្មោះ គា សំណាង ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែ ខេត្តសៀមរាប (រងរបួសស្រាល)។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមណ្ឌលសុខភាពសិង្ហ និងមន្ទីរពេទ្យខេត្ត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ