«នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ»៖ កន្លងមក ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា បានចែករំលែកអំពី​ចំនុច​ប្រុងប្រយ័ត្ន​លេីការ​ទូទាត់ប្រាក់​ទិញ​ទំនិញអនឡាញ​​ ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លេី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ ​ជាពិសេស​ហ្វេសប៊ុក​។​ ថ្ងៃនេះ​ក្រុមការងារ​សូម​ផ្តល់​នូវ​ទស្សនាទាន​ស្តីពី​ ចំនុចគួរប្រុង​ប្រយ័ត្ន​ ​វិធី​បង្ការ​ និងតាមដាន​ការ​ចំណាយ​ប្រាក់លើប្រព័ន្ធអនឡាញ​ផ្សេងៗ​ ជៀសវាង​ជន​អនាមិក​លួច​ប្រាក់យក​ទៅប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយសង្ខេបជូន​ ដូច​ខាងក្រោម៖
១. គួរប្រេីប្រាស់កាតធនាគារនិម្មិត​ (Virtual Card) Debit ​Card ឬ​ Credit Card សម្រាប់ការទូទាត់អនឡាញ។
២. ​ធ្វើការ​ការ​កំណត់​ទំហំប្រាក់ចំណាយអតិបរមា​ ​ក្នុង​មួយ​ប្រតិបត្តិការ ឬក្នុងមួយថ្ងៃ​ (Transaction Limit)​ និងកំណត់ការទទួលបាន​ការជូន​ដំណឹង​ (Notification) នៅពេលមានប្រតិបត្តិការទូទាត់ម្តងៗ​។
៣. ប្រសិនជន​អនាមិក​លួចចូលប្រេីប្រាស់គណនីហ្វេសប៊ុក​ លួច​​ប្រើប្រាស់​កាត​​ធនាគារ​របស់​អ្នក​ទៅ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​buisiness.facebook.com​ នោះ​ហ្វេសប៊ុក​ពុំបាន​បង្ហាញ​ទៅម្ចាស់គណនីឲ្យបានដឹងឡេីយ​ រហូត​​ការចំណាយដល់ចំណុច​អតិបរមា​ទូទាត់ប្រាក់​ ទេីប​ហ្វេសប៊ុក​ធ្វេីការទូទាត់​ដោយ​ស្វ័យប្រវត្តិ​តែម្តង។
​សូមកត់ចំណាំថា៖​ ដេីម្បី​ដឹងពីការ​ចំណាយ​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែបនេះ​ សូម​ធ្វើការ​តាម​ដានលើគណនីរបស់អ្នក​ឲ្យបាន​ញឹកញាប់​ តាម​រយៈ​តំណរភ្ជាប់ https://business.facebook.com/adsmanager​​​
៤. រក្សាទុក​ព័ត៌មានកាតធនាគារ​របស់អ្នក​ឲ្យមាន​សុវត្ថិភាព​ខ្ពស់បំផុត។
៥. ​បេីក​ប្រព័ន្ធ​សុវត្ថិភាព​លេី​គណនី​ហ្វេសប៊ុក​របស់​អ្នក​ (ឧទាហរណ៍៖​ ជូនដំណឹងពេលមានសកម្មភាពចូលដំណេីរការពីឧបកណ៍ថ្មី​ ឬ​ Multi-factor Authentication) និងប្តូរលេខសម្ងាត់គណនីហ្វេសប៊ុករបស់អ្នកឲ្យបានញឹកញាប់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ