នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ណែនាំវិធីសាស្ត្រការពារទិន្នន័យពីការលួចយក ឬកែប្រែដោយខុសច្បាប់!
1 ឆ្នាំ មុន
នាយកដ្ឋានព័ត៌មានវិទ្យា៖ ទិន្នន័យ ឬឯកសារ មានជាទម្រង់ឌីជីថល ឬក្រដាស ដែលផ្ទុកនូវព័ត៌មានចែកចេញជា ០៤ប្រភេទ គឺ (១) ព័ត៌មានបើកចំហរជាសាធារណៈ (២) ព័ត៌មានផ្ទៃក្នុងសម្រាប់អង្គភាព (៣) ព័ត៌មានសម្ងាត់សម្រាប់បុគ្គល ឬក្រុមមនុស្សចាំបាច់ (៤) ព័ត៌មានសម្ងាត់បំផុតដែលអាចបង្កឲ្យមាននូវមហន្តរាយជាតិ ឬអង្គភាព ករណីមានការបែកធ្លាយ ឬចូលទៅកែប្រែដោយខុសច្បាប់។
លំហូរទិន្នន័យត្រូវបានបែងចែកជា ០៣ ដំណាក់កាល៖
១- ទិន្នន័យស្ថិតក្នុងពេលប្រើប្រាស់ (Data in process)
២- ទិន្នន័យស្ថិតក្នុងពេលបញ្ជូន (Data in transmit)
៣- ទិន្នន័យត្រូវបានទុកដាក់ ឬផ្ទុកក្នុងអង្គចងចាំ (Data at rest)
ដើម្បីគាំពារទិន្នន័យទាំងនោះ អង្គភាព ឬអ្នកទទួលបន្ទុក ត្រូវបង្កើតនូវយន្តការ ឬក្របខ័ណ្ឌលំហូរទិន្នន័យ ដោយធ្វើការផ្សព្វផ្សាយ ធានាការអនុវត្តក្នុងរូបភាពបទដ្ឋានរួមរបស់អង្គភាព ពោលគឺរវាងម្ចាស់ទិន្នន័យ ប្រព័ន្ធផ្ទុក ឬបញ្ជូន និងអ្នកទទួលទិន្នន័យ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមូលដ្ឋាន ចំនួន ០៥ ដើម្បីការពារសុវត្ថិភាពទិន្នន័យ៖
១- ធ្វើចំណាត់ថ្នាក់ទិន្នន័យដើម្បីបញ្ជាក់អំពីប្រភេទនៃព័ត៌មាន (Classification & Labeling)
២- ដាក់លេខកូដសម្ងាត់ការពារទិន្នន័យ (Data Encryption) ឬដាក់ក្នុងប្រអប់សំបុត្រសម្រាប់ឯកសារក្រដាស
៣- ធ្វើការទុកដាក់ឯកសារនៅទីកន្លែងសុវត្ថិភាព មានជាអាទិ៍ ទូរដែក ឬថតតុចាក់សោរ
៤- ធ្វើការបម្រុងទុកទិន្នន័យ និងរក្សាទុកនៅកន្លែងសុវត្ថិភាព (Data Backup)
៥- ធ្វើការកិនកំទេចឯកសារ ឬបំផ្លាញទិន្នន័យនៅពេលអស់សុពលភាព (Data Destruction)