កម្លាំងនគរបាលខេត្តសៀមរាប ដែលដឹកនាំដោយតំណាងអយ្យការ បា នចុះ ស្រាវជ្រាវ ករណីបក្ខពួកគ្រូខ្មែរ(ដោះអំពើ)ចំនួន៣នាក់ ដាក់ថ្នាំស ម្រើប រំលោភបូកក្មេងស្រីជាបន្តបន្ទាប់ចំនួន៣នាក់ ខណៈដែលពួកគេបា នមកថែទាំម្តាយនៅផ្ទះជនសង្ស័យ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅភូមិក្របីរៀល ស ង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។ បន្ទាប់ពីគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច។
លោកបានបន្ថែមថា ក្រោយពីទទួលពាក្យបណ្តឹងរួច កម្លាំងនគរបាល បានសុំលោ កព្រះរាជ អាជ្ញាអមសាលាដំ បូងខេត្រសៀមរា បបើកការស៊ើប អង្កេតបឋម។
លុះនៅរសៀលថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០ ដឹកនាំកម្លាំងដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង បានទៅដល់ផ្ទះ គ្រូ អ៊ឹម នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ហើយឆែកឆេររក ឃើញវត្ថុតាងសំបក ថ្នាំសម្រើប ជាច្រើនបន្ទះ និងឃើញមានជនរងគ្រោះ ចំនួន ២នាក់ទៀត ទី១-ឈ្មោះ ព.ផ អាយុ១៧ឆ្នាំ ជាកូនគ្រូអ៊ឹម និងទី២-ឈ្មោះ ឌ. វ.ន អាយុ១០ឆ្នាំ ជាកូនអ្នកជំងឺ។លោកបានបញ្ជាក់ថាជនសង្ស័យទាំង៣នាក់ មានឈ្មោះដូចខាងក្រោម៖១.ឈ្មោះ ពិន អ៊ឹម ភេទប្រុស អាយុ៤៦ឆ្នាំ, ២.ឈ្មោះ សយ សំប៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ ៣.ឈ្មោះ ស៊ាន កុសល (ហៅ ជា) ភេទប្រុស អាយុ៣៦ឆ្នាំ។ អ្នកទាំង៣នាក់នេះ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ។ ហើយត្រូវបានកម្លាំងនគរបាលជំនាញបាននាំមកសួរ ប៉ុន្តែពួកគេមិនសារភាពទេ។បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនតាមបញ្ជារបស់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សៀមរាប ដើម្បីយកមកសួរនាំនៅការិយាល័យជំនាញ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ចាត់ការបន្តទៅតាមផ្លូវច្បាប់៕ដោយSP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ