(កំពង់ចាម)៖គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី ២៥​ ខែកុម្ភៈ ឆ្នាំ២០២៥​ ក្រោយពីមានការសហការគ្នា រវាងកម្លាំងប៉ូលីស និងកម្លាំងប៉េអឹមខេត្តកំពង់ចាម ក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន៤នាក់ ត្រូវបានចាប់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុង នៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម  ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយពីក្តាប់មុខសញ្ញាបាន សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ ក្រុមចោរនេះ ហើយក្រុមចោរបានធ្វើការបាញ់ស្រោចមកលើសមត្ថកិច្ច ដោយប្រើអាវុធAK  បណ្តាលឱ្យសមត្ថកិច្ចម្នាក់ រងរបួសធ្លាក់គល់ភ្លៅ និងត្រូវបានដឹងទៅសង្គ្រោះនៅមន្ទីពេទ្យខេត្ត។ យ៉ាងណាក៏ដោយ ក្រោយពីមានការឡោមព័ទ្ធ និងបាញ់តដៃគ្នាអស់ជាច្រើនម៉ោង ក្រុមចោរប្រដាប់អាវុធនេះ បានយល់ព្រមប្រគល់ខ្លួនមកឱ្យសមត្ថកិច្ច ។ 

គួរបញ្ជាក់ថា ក្រុមចោរប្លន់ប្រដាប់អាវុធនេះ ជាមុខសញ្ញាចាស់ ធ្លាប់​បានធ្វើសកម្មភាពប្លន់ជាច្រើនលើក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ