ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃប្រព័ន្ធលំហូរឯកសារអេឡិចត្រូនិច DMS
1 ខែ មុន
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃប្រព័ន្ធលំហូរឯកសារអេឡិចត្រូនិច DMS កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានស្ថានីយ៍ លោកអនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងលោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើការប្រមូលធាតុចូលសំខាន់ៗ និងដោះស្រាយបញ្ហាប្រឈមក្នុងការប្រើប្រាស់ប្រព័ន្ធលំហូរឯកសារអេឡិចត្រូនិច DMS ឱ្យកាន់តែទូលំទូលាយ ។
ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានជំរុញឱ្យ ថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ប្រើប្រាស់នូវប្រព័ន្ធលំហូរឯកសារអេឡិចត្រូនិច DMS ឱ្យបានពេញលេញ និងស្វែងរកគុណសម្បតិ្ត និងគុណវិបត្តិ ចំពោះការប្រើប្រាស់នូវប្រព័ន្ធលំហូរឯកសារអេឡិចត្រូនិច DMS ជូនថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការក្នុងការរៀបចំបង្កើតគណនីទាំងនោះ រក្សាបាននូវសុវត្ថិភាពខ្ពស់ ប្រសិទ្ធភាព និងប្រព្រឹត្តិទៅប្រកបដោយភាពរលូន។


